ស្ពាន West Seattle

តើឥឡូវនេះ កំពុងមានអ្វីកើតឡើង?

Español  |  繁體中文  |  한국어  |  Tiếng Việt  |  ភាសាខ្មែរ  |  Oromiffaaf Soomaali

ស្ពាន West Seattle ត្រូវបានបើកហើយ

ស្ពាន West Seattle បានបើកដំណើរការឡើងវិញនៅថ្ងៃទី 17 ខែកញ្ញា ក្រោយពីបានបិទ និងជួសជុលអស់រយៈពេល 2 ឆ្នាំកន្លះ។ យើងស្វាគមន៍ប្រជាជនទាំងអស់ដែលបើកបរនិងជិះរថយន្តក្រុងនៅលើស្ពាន។  

លើសពីនេះទៀត ការហាមប្រាមទាំងអស់នៅលើស្ពាន Spokane Street Swing Bridge (ស្ពានទាប) ត្រូវបានបញ្ចប់។ ស្ពាន​ទាប​ឥឡូវ​នេះ​បើក​ឱ្យ​មនុស្សគ្រប់ៗ​គ្នា​ប្រើ​ប្រាស់នៅពេល​ណា​ក៏​បាន។  

សុវត្ថិភាពគឺជាអាទិភាពទី 1 របស់យើង។ 

យើងបានបញ្ចប់ការសាកល្បងដ៏ទូលំទូលាយតាមស្ពាន West Seattle មុនពេលបើកឡើងវិញ។ ការធ្វើតេស្តបានបង្ហាញថា ការជួសជុលកំពុងដំណើរការដូចការរំពឹងទុក ហើយស្ពាននេះរឹងមាំគ្រប់គ្រាន់ដើម្បីទ្រទ្រង់រថយន្តរាប់ពាន់គ្រឿងដែលរំពឹងថានឹងឆ្លងកាត់វាជារៀងរាល់ថ្ងៃ។ វិស្វករ និងអ្នកឯកទេសស្ពានរបស់យើងបន្តតាមដានយ៉ាងដិតដល់នូវស្ពានដោយប្រើកាមេរ៉ា ឧបករណ៍ចាប់សញ្ញា និងការត្រួតពិនិត្យដោយផ្ទាល់ជាញឹកញាប់។   

ការជួសជុលស្ពាន  

ការជួសជុលស្ពានរួមមានខ្សែដែកជិត 60 ម៉ាយ ដែលបង្កើតជាឆ្អឹងខ្នងថ្មីនៃស្ពាន។ ប្រព័ន្ធខ្សែកាបនេះដំណើរការស្របគ្នាជាមួយនឹងការជួសជុលផ្សេងទៀត រួមទាំងបណ្តាញនៃបន្ទះសរសៃកាបូនដែលមានទំហំជាង 100,000 ហ្វីតការ៉េដែលបានពង្រឹង រុំខាងក្នុង និងខាងក្រៅជញ្ជាំងស្ពាន និងជាតិអ៊ីផកស៊ី (epoxy)​ ជាង 240 លីត្រ ត្រូវបានចាក់ចូលទៅក្នុងបេតុងដែលប្រេះ។  

ជាមួយនឹងការបញ្ចប់ការជួសជុលទាំងនេះ ស្ពាននេះកាន់តែរឹងមាំជាងកាលពីមុន ហើយនឹងនៅឋិតថេររយៈពេលជាច្រើនទសវត្សរ៍ទៅខាងមុខ។ ស្វែងយល់បន្ថែមនៅលើប្លក់របស់យើង និងនៅក្នុងវីដេអូខាងក្រោម។

ដើម្បីអានអក្សរជាភាសារបស់អ្នក ចុចប៊ូតុង play នៅលើវីដេអូ បន្ទាប់មកចុចលើរូបស្ពឺចក្រនៅផ្នែកខាងក្រោមនៃវីដេអូ ដើម្បីចូលទៅកាន់កន្លែងជ្រើសរើស។ ចុច “Subtitles” ពីម៉ឺនុយដែលលេចឡើងហើយបន្ទាប់មកជ្រើសរើសភាសារបស់អ្នកពីបញ្ជី។

តើអ្នកធ្វើដំណើរទៅមកដោយរបៀបណា?

នៅឆ្នាំ 2020 យើងបានស្នើឱ្យមនុស្សដែលរស់នៅ ឬធ្វើការនៅ West Seattle កំណត់បញ្ហាប្រឈមនៃការធ្វើដំណើរ បន្ទាប់ពីមានការបិទស្ពាន West Seattle។ មតិពីសហគមន៍បានផ្តល់ដំណឹងអំពីការកែលម្អដែលយើងបានធ្វើ ហើយឥឡូវនេះយើងកំពុងតាមដានដើម្បីស្វែងយល់ពីរបៀបដែលការវិនិយោគទាំងនេះបានជួយអ្នកក្នុងការធ្វើដំណើរទៅមក។

សូមធ្វើការស្ទង់មតិរបស់យើង ត្រឹមថ្ងៃទី ៣០ ខែកញ្ញា!